![]() |
ថ្លែងមតិនៅក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Mohammad Shtayyeh បានឲ្យដឹងថាផែនការដែលបានលើកឡើងរបស់ប្រធានាធិបតីអាមេរិក នឹងនាំទៅដល់រដ្ឋប៉ាឡេស្ទីនមួយនាពេលអនាគតដែលត្រូវបានបំបែកដាច់ពីគ្នា និងគ្មានអធិបតេយ្យភាព ខណៈពេលដែលអនុញ្ញាត អ៊ីស្រាអែល បានរួមបញ្ចូលតំបន់ដីធំៗនៅ West Bank។ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនបានដាស់តឿន ឱ្យបណ្តាប្រទេសដទៃទៀត បដិសេធលើសំណើរបស់ប្រធានាធិបតីអាមេរិកផងដែរ៕

