នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៉ាឡេស្ទីន លោក Mohammad Shtayyen

ចាប់តាំងពីបង្កើតរដ្ឋអំណាចស្វយ័តប៉ាឡេស្ទីននាឆ្នាំ ១៩៩៥ មក រដ្ឋាភិបាលប៉ាឡេស្ទីនលើកទី១៨ បានរៀបចំពិធីសច្ចាប្រណិធានតាមក្រឹត្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Abbas ។ រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Shtayyeh រួមមានរដ្ឋមន្ត្រី ២៤ រូប ហើយយោងទៅតាមក្រឹត្យរបស់ប្រធានាធិបតីនោះ លោក Shtayyeh បានកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃនិងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាជាបណ្តោះអាសន្ន រហូតដល់ពេលដែលមានរដ្ឋមន្ត្រីថ្មីទាំងពីរនេះឡើងកាន់តំណែងជំនួសវិញផងដែរ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ១០ ខែមីនា លោក Abbas បានស្នើឱ្យលោក Shtayyeh ឲ្យបង្កើតរដ្ឋាភិបាលថ្មី ដើម្បីជំនួសឲ្យរដ្ឋាភិបាលរបស់លោក Rami Hamdallah ដែលក្នុងនោះរួមមានសមាជិកក្រុម ហាម៉ាសមួយចំនួនផងដែរ៕