នាយករដ្ឋមន្ដ្រីបារាំង លោក Edouard Philippe

នាយករដ្ឋមន្ដ្រី លោក Edouard Philippe បានថ្លែងមតិទៅកាន់សារធារណជនដោយសង្កត់ធ្ងន់ថា រដ្ឋអំណាចនៅតែរក្សាភាពប្រុងប្រយ័ត្ន។ តាងនាមរដ្ឋាភិបាល លោក Edouard Philippe បានថ្លែងអំណរគុណចំពោះ "មនុស្សគ្រប់រូបដែលបានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ក្នុងសប្តាហ៍នេះ" ក្នុងនោះមានថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ និងអង្គការសហជីពនានា។ លោកបានសង្កត់ធ្ងន់ថា " ពេលវេលាសន្ទនាគឺមកដល់ហើយ ពោលគឺចាប់ផ្ដើមពីការជជែកគ្នានៅក្នុងសភាជាន់ទាប និងព្រឹទ្ធសភា ក៏ដូចជាជួបប្រជុំជាមួយតំណង ចលនា" អាវលឿងនៅវិមាននាយករដ្ឋមន្ត្រី។ លោកបានអះអាងថា ការសន្ទនានេះនឹងបន្តប្រព្រឹត្តិទៅ ហើយ "គ្មានប្រភេទពន្ធណាមួយអាច គំរាមកំហែងដល់សាមគ្គីភាពជាតិបានឡើយ" ៕