នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ស្តីទីលោក Adel Abdul (រូបថត៖ AFP/TTXVN)

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើជនអ៊ីរ៉ាក់ចំនួន ៣ នាក់ដែលក្នុងនោះ មានលោក Qais Al Khazali, ប្រធានអង្គការ Asaib Ahl al-Haq ដែលជាផ្នែកមួយនៃកម្លាំងសន្តិសុខ Hashed al-Shaabi ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីរ៉ង់ និងបងប្រុសរបស់លោក Qais Al Khazali នេះដែរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានចោទប្រកាន់ថាក្រុមយោធាដែលដឹកនាំដោយបុរសបីនាក់ពោលខាងលើនេះ បានធ្វើសកម្មភាពប្រឆាំងនឹងក្រុមបាតុករអ៊ីរ៉ាក់។ លើសពីនេះទៀត ការដាក់ទណ្ឌកម្មនេះគឺសំដៅទៅលើពាណិជ្ជករអ៊ីរ៉ាក់ឈ្មោះ Khamis Al Khanjar ពីបទប្រព្រឹត្តអំពើពុករលួយផងដែរ៕