![]() |
សេក្តីថ្លែងមតិរបស់លោក Benjamin Netanyahu ត្រូវបានចាត់ទុកគឺសំដៅលើចលនា Hezbollah នៅប្រទេសលីបង់។ លោក Benjamin Netanyahu បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវរាំងស្កាត់អ៊ីរ៉ង់ និងបណ្តាកងកម្លាំងបានផ្ទេរប្រគល់សិទ្ធិនានា ដែលពាក់ព័ន្ធនឹងការរំលោភបំពានលើព្រំដែនភាគខាងជើងនៃប្រទេសអ៊ីស្រាអែលនិយាយដោយឡែក និងក្នុងតំបន់និយាយរួមផងដែរ។ មុននោះ លោក Benjamin Netanyahu ក៏បានប្រកាសច្រើនលើកច្រើនសារថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់និងសម្ព័ន្ធមិត្ត Hezbollah ធ្វើជម្រកនៅប្រទេសជិតខាងស៊ីរីនោះឡើយ ដោយចាត់ទុកថានេះគឺជាទីកន្លែងដែលទីក្រុង Tehran កំពុងគាំទ្រចំពោះរបបរបស់ប្រធានាធិបតី Basar Al-Ssad ប្រឆាំងនឹងកងកម្លាំងឧទ្ទាមនានាជាដើម៕

