នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May

នេះគឺជាលទ្ធផលដែលបានព្យាករណ៍ទុកជាមុនដោយសារនៅពេលដែលផែនការបោះឆ្នោតផ្តល់ទំនុកចិត្តចំពោះ លោកស្រី Theresa May ត្រូវបានប្រកាសនាព្រឹកថ្ងៃដដែលនោះ ដោយភាគច្រើនមានសមាជិកសភាអភិរក្សនិយមនៅសភាជាន់ទាបអង់គ្លេសបានប្រកាសជាសាធារណៈថានឹងបន្តគាំទ្រលោកស្រីក្នុងនាមជាប្រមុខគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្រ្តីអង់គ្លេសផងដែរ។

ក្នុងដំណាក់កាលបោះឆ្នោតនិងត្រួតពិនិត្យសន្លឹកឆ្នោតនោះនៅតែប្រព្រឹត្តទៅនៅក្នុងសភាជាន់ទាប ហើយសមាជិកជាច្រើនក្នុងុគណបក្សអភិរក្សនិយមបានបង្ហោះជាសាធារណៈនូវសន្លេសឆ្នោតគាំទ្រដល់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May លើបណ្តាញសង្គមនានាផងដែរ៕