នាយករដ្ឋមន្ត្រី លោកស្រី Theresa May

កាសែតនេះបានឲ្យដឹងថា ជំនួយការមួយចំនួនរបស់នាយករដ្ឋមន្ត្រីកំពុងរៀបចំផែនការ ដើម្បីបណ្ដាសមាជិកសភាយល់ព្រមលើការព្រមព្រៀង Brexit ដោយមានលក្ខខ័ណ្ឌថា សហភាពអឺរ៉ុបត្រូវធ្វើសម្បទានមួយចំនួន។ ការពន្យារពេលបោះឆ្នោតនៅសភាជាន់ទាបគឺដើម្បីនាយករដ្ឋមន្ត្រី លោកស្រី Theresa May មានពេលវេលាបន្ថែមក្នុងការបញ្ចុះបញ្ចូលថ្នាក់ដឹកនាំ EU ក៏ដូចជាដើម្បីកាត់បន្ថយការប្រឆាំងជំទាស់នៅពេលបោះឆ្នោតនៅសភាជាន់ទាបផងដែរ។

នាបច្ចុប្បន្ននេះ បណ្ដាជំនួយការរបស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May កំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបញ្ចុះបញ្ចូលសមាជិកសភាឱ្យអនុម័តលើការព្រមព្រៀង Brexit តាមរយៈការស្វែងរកការអានាពីភាគី EU។

តាមផែនការ សភាជាន់ទាបនឹងបើកកិច្ចប្រជុំនាថ្ងៃទី ៧ ខែមករាដើម្បីបន្តពិភាក្សាអំពីការព្រមព្រៀង Brexit ហើយគ្រោងនឹងបោះឆ្នោតនាសប្ដាហ៍ខាងមុខ៕