នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

ដោយមានសម្លេងគាំទ្រចំនួន 324 និងសម្លេងប្រឆាំងចំនួន 298 នោះ សភាជាន់ទាបអង់គ្លេសនឹងច្រានចោលនូវខ្លឹមសារធ្វើវិសោធនកម្មលើគម្រោងច្បាប់ Brexit ហើយនឹងដកសិទ្ធិសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) របស់រដ្ឋាភិបាលដោយមិនចាំបាច់កិច្ចព្រមព្រៀងណាមួយឡើយ។

នៅក្នុងការបោះឆ្នោត ផ្សេងមួយទៀតនាថ្ងៃដដែល រដ្ឋាភិបាលអង់គ្លេសក៏ទទួលជ័យជម្នះ ខណៈដែល សមាជិកសភាបានបញ្ជាក់ថា នាថ្ងៃទី ២៩ មិនា ឆ្នាំ ២០១៩ គឺជាថ្ងៃដែលអង់គ្លេសចាកចេញពី EU ផងដែរ៕