លោកនាយករដ្ឋមន្រ្តី Boris Johnson គ្រោងនឹងមានបទសន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កក្នុងសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី ២០ ខែកញ្ញាខាងមុខ។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីការបរទេស Dominic Raab, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Priti Patel, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak និងសមាជិកមួយចំនួនទៀតនៃគណៈរដ្ឋមន្ត្រីអង់គ្លេសគ្រោងនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់ចូលរួមកិច្ចប្រជុំនិងសន្និសីទនៅខែកញ្ញាឬដើមខែតុលាឆ្នាំ ២០២១៕