![]() |
នាព្រឹកថ្ងៃទី ២១ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី ២៨ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូល និងលើកទី៤៥ ទិវាជ័យជំនះ ហាណូយ Dien Bien Phu លើអាកាសរបស់កងទ័ពការពារអាកាស។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា៖
ក្រសួងការពារប្រទេស និងកងទ័ពការពារអាកាសគប្បីយកចិត្តទុកដាក់ក្នុងការកសាងកងកម្លាំងឲ្យបានក្លាំងក្លាទាំងខាធនធានមនុស្ស និងអាវុធ សម្ភារៈ ក្នុងនោះយកមនុស្សជាមជ្ឈមណ្ឌល - កក្ដាសម្រេចជោគជ័យក្នុងភារកិច្ចការពារមាតុភូមិ។ កម្មាភិបាល យុទ្ធជននីមួយៗគប្បីមានឆន្ទៈប្ដេជ្ញាចិត្តខ្ពស់ និងជំនះពុះពារលើរាល់ការលំបាកសាកល្បង៕

