នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញមកដល់ព្រលានយន្តហោះ Schiphol Amsterdam. (រូបថត: Thống Nhất/TTXVN)

តាមគំរោង ក្នុងរយៈពេលស្នាក់នៅហូឡង់ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយសមភាគីហូឡង់ ហើយថ្នាក់ដឹកនាំទាំងពីររូបនឹងអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិ បត្តិការមួយចំនួនរវាងរដ្ឋាភិបាលនិងសហគ្រាសនៃប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc ក៏ អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាហូឡង់ និងជួបសំណេះ សំណាល ជាមួយមន្ត្រីរដ្ឋាភិបាលនិងតំបន់មួយចំនួនរបស់ហូឡង់ផងដែរ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅហូឡង់បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងវៀតណាមជាមួយហូឡង់កំពុងមានការអភិ វឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ នាប៉ុន្មានឆ្នាំកន្លងទៅ ហូឡង់បានចាត់ទុក វៀតណាមជាដៃគូអាទិភាពដោយមានគោលនយោបាយជម្រុញកិច្ចសហប្រតិបត្តិ ការជាច្រើន៕

Box liên kết tin
http://vovworld.vn/km-KH/ពតមន/នយករដឋមនតរលក-nguyen-xuan-phuc-អញជញជបសនទនទវភគន-hamburg-557229.vov
Box liên kết tin
http://vovworld.vn/km-KH/ពតមន/នយករដឋមនរតអអងពសរសខននកចចសហបរតបតតករទបទលជមយបមរបមរលអកសធតនសននសទg20-557215.vov