នាល្ងាចថ្ងៃទី ២៩ សីហា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និង លោកជំទាវ រួមជាមួយគណៈប្រតិភូសិង្ហបុរីបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VGP) |
ថ្នាក់ដឹកនាំវៀតណាមនិងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ក៏ដូចជាវិស័យថ្មីៗ រួមមាន នវានុវត្តន៍ ថាមពលស្អាត ការផ្លាស់ប្ដូរថាមពលដោយសមធម៌ ការផ្លាស់ប្តូរ ឌីជីថល ការផ្លាស់ប្តូរទេពកោសល្យនវានុវត្តន៍។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះ ហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៧។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានចូលរួមសន្និសីទ ជំរុញការដាក់ពង្រាយគម្រោងសហប្រតិបត្តិការវិនិយោគវៀតណាម-សិង្ហបុរី; ជួប ប្រាស្រ័យជាមួយនិស្សិតឆ្នើមៗនៃសាកលវិទ្យាល័យជាតិហាណូយ; ជួបសន្ទនាជាមួយ តំណាងថ្នាក់ដឹកនាំវ័យក្មេងគំរូរបស់វៀតណាមនិងសិង្ហបុរី៕

