![]() |
ប្រការនេះត្រូវបានចាត់ទុកជាជំហានដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តិទៅនាឆ្នាំ ២០១៩ ខាងមុខ ហើយក៏ជួយឲ្យគណបក្សនានា នៅថៃរៀប ចំការ ឃោសនាបោះ ឆ្នោតជាផ្លូវការសម្រាប់ការបោះឆ្នោតខាងមុខផងដែរ។ ហេតុដូច្នេះ ប្រសិនបើការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាខែកុម្ភៈខាងមុខនេះ គណបក្សទាំងអស់មានរយៈពេលត្រឹមតែបីខែប៉ុណ្ណោះដើម្បីអនុវត្តន៍ការឃោសនាបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានឲ្យដឹងថា លោកបានយកចិត្តទុកដាក់លើតួនាទីនយោបាយ បន្ទាប់ពីការបោះឆ្នោតសកល។ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ លោក Prayuth មិនទាន់ចូលរួមគណបក្សណាមួយឡើយ។ប្រសិនបើការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាខែកុម្ភៈខាងមុខនោះ សមាជិកសភាត្រូវចូលរួមគណបក្សនយោបាយមួយក្នុងរយៈពេល យ៉ាងហោចណាស់ ៩០ ថ្ងៃ ដើម្បីឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតផងដែរ៕

