ការដែលលោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ​ចូលរួម​ប្រជុំកំពូល​លើក​នេះ បង្ហាញយ៉ាងច្បាស់ពីការអនុវត្តជាប់លាប់​នូវ​គោលនយោបាយ​ការបរទេសឯករាជ្យ ខ្លួន​ទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស ស្របតាមស្មារតីនៃ​មហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម; ហើយបាន​បញ្ជាក់ថា អាស៊ាននៅតែជាអាទិភាពយុទ្ធសាស្ត្រកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីនឹងមានកិច្ចប្រជុំ​និង​ជំនួប​​ជាមួយមេដឹកនាំបណ្តា​ប្រទេស។ ទាំងនេះក៏ជា​ជំនួប​ផ្ទាល់លើកដំបូងរបស់​លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជាមួយមេដឹកនាំនៃ​បណ្តា​ប្រទេសអាស៊ាន ដែលរួមចំណែកដល់ការបង្កើតសន្ទុះវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាសម្រាប់សាមគ្គីភាពរួមនៃសហគមន៍អាស៊ានផងដែរ៕