រូបថតៈ chinhphu.vn

អញ្ជើញថ្លែងក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា៖ “វៀតណាមចង់ទាក់ទាញ វិនិយោគិនមកបណ្តាក់ទុននៅវៀតណាមឲ្យបានច្រើនថែមទៀត។ តើរដ្ឋាភិបាលវៀតណាមគួរតែកែសម្រួលប្រការអ្វីខ្លះដើម្បីទាក់ទាញវិនិយោគិនមកអនុវត្តការវិនិយោគរបស់ខ្លួន?និយាយម៉្យាងទៀត អ្វីដែលជារឿងដែលលោកអ្នកកំពុងពិចារណាអំពីបរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាម? ហើយយើងទាំងអស់គ្នាបានដឹងហើយថា មិនមែនគ្រាន់តែដើមទុនប៉ុណ្ណោះទេ តែការពិតអ្វីដែលសំខាន់បំផុតនៅក្នុងសម័យកាល៤.០នេះគឺ គំនិតផ្តួចផ្តើម។ ហើយវាជាប្រការ សំខាន់ណាស់បើលោកអ្នកប្រាប់ខ្ញុំថាតើអ្នកណាដែលមានឆន្ទៈមកប្រទេស វៀតណាម ដើម្បីកែប្រែគំនិតផ្តូចផ្តើមនេះឲ្យក្លាយជាការពិត “។

នៅក្នុងជំនួបនេះ វិនិយោគិនអាមេរិកបានសម្តែងសុទិដ្ឋិនិយមអំពីឱកាសនិងការរំពឹងទុកសម្រាប់ការវិនិយោគទុននៅក្នុងប្រទេសវៀតណាម។ ជាពិសេសវិនិយោគិន ជឿជាក់លើការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងរដ្ឋាភិ បាល វៀតណាម ក្នុងការកែលំអបរិយាកាសធុរកិច្ច ក៏ដូចជាជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចឌីជីថលផងដែរ៕