នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងតំណាងចូលរួមក្នុងមហោស្រពកីឡាទូទាំងប្រទេស (រូបថតៈ TTXVN)

ថ្លែងមតិបើកមហោស្រពនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានលើកតម្កើងចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រួមទាំងបុគ្គល អង្គការនានា ដែលបានត្រៀមរៀបចំឲ្យមហោស្រពដំណើរការតាមកាលកំណត់។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានលើកច្បាស់ថា៖ “កាលនៅរស់ លោកប្រធានហូជីមិញតែងតែអំពាវនាវថា កិច្ចការអ្វីៗទាំងអស់ ត្រូវមានសុខភាពទើបទទួលបានជោគជ័យ។ ពោលគឺ ប្រជាជនម្នាក់ខ្សោយ មានន័យថាជ្រុងមួយនៃប្រទេសជាតិក៏អន់ខ្សោយដែរ ហើយប្រជាជមាំមួន នឹងរួមចំណែកធ្វើឲ្យប្រទេសជាតិមាំមួន។ តាមនោះ ហាត់កីឡាបំប៉ន់សុខភាពជាករណីយកិច្ចរបស់ប្រជា ជនស្នេហាជាតិគ្រប់រូប”។

មហោស្រពកីឡាទូទាំងប្រទេសលើកទី៨ឆ្នាំ២០១៨បានប្រារព្ធពីថ្ងៃទី១៥ខែវិច្ឆិកា ដល់ថ្ងៃទី១២ខែធ្នូ នៅទីក្រុងហាណូយ ទីក្រុង Hoa Binh និងទីក្រុង Khanh Hoa។ នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ប្រទេសដែលប្រមូលផ្តុំកីឡាករអត្តពលកម្មឆ្នើមមកពីខេត្តក្រុងទាំង៦៣ទូទាំងប្រទេសនិងផ្នែកកងទ័ព នគរបាលទៀតផង៕