![]() |
ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះប្រទេស អាល្លឺម៉ង់បានបង្កើតឡើងរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ អធិការបតី លោកស្រី Angela Markel។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាប្រទេស ទាំងពីរមាន ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ហើយវៀតណាមយកចិត្ត ទុកដាក់យ៉ាង ខ្លាំង ចំពោះទំនាក់ទំនងជាមួយអាល្លឺម៉ង់ដោយរំពឹងថា ភាគីទាំង ពីរនឹងរឹតបន្តឹងថែម ទៀតនូវកិច្ចសហប្រតិបត្តិការ មានជាអាទិ៍ វិស័យសេដ្ឋកិច្ច អប់រំបណ្តុះបណ្តាល វប្បធម៌ជាដើម។ លោក Nguyen Xuan Phuc ក៏កោតសរសើរចំពោះសហគ្រាសអាល្លឺម៉ង់ មកធ្វើអាជីវកម្មនៅវៀតណាម និងអះអាងថារដ្ឋាភិបាល វៀតណាម នឹងបង្កលក្ខណៈស្រួលសំរាប់សហគ្រាស ទាំងនេះមកវិនិយោគនិងធ្វើអាជីវកម្ម ប្រកបដោយជោគជ័យនៅ វៀតណាម។
រីឯ លោក Chrisrtian Berger បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ នានារបស់វៀតណាមដែល បានជម្រុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃ ប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវប្បធម៌៕

