នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ច ចូលរួមវេទិកា "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី ២

ដំណើរទស្សនកិច្ចចូលរួមវេទិកា "ខ្សែក្រវ៉ាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរ ជាតិ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc លើកនេះ បានបើកនូវជំពូកថ្មីមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង វៀតណាមជាមួយចិន ព្រមទាំងបញ្ជាក់ពីសុឆន្ទៈនិងតួនាទីរបស់វៀតណាមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិដើម្បីសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក៕