នៅក្នុងជំនួបធ្វើការ សហគ្រាសនានាដូចជា៖ SBI Holdings, Renesas Electronics Corporation, Denso, Rapidus Corporation, Tokyo Electron Limited បានបង្ហាញទិសដៅ និងសំណើសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបន្ទះឈីប សឺម៉ីកុងឌុចទ័រ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងប្រទេសវៀតណាម។ មតិទាំងអស់បានវាយ តម្លៃខ្ពស់ចំពោះសក្តានុពលរបស់វៀតណាម ក៏ដូចជាសក្តានុពលសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងដៃគូវៀតណាម-ជប៉ុនក្នុងឧស្សាហកម្មសឺម៉ីកុងឌុចទ័រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយសហគ្រាសជប៉ុនជួរមុខលើវិស័យមីក្រូឈីប សឺម៉ីកុងឌុចទ័រនិងប្រព័ន្ធអេកូឡូស៊ីអមដំណើរ។ (រូបថត៖ VGP) |
ទាក់ទិននឹងធនធានខាងក្រៅ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុន សហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុនក្នុងវិស័យសឺម៉ីកុងឌុចទ័រ បង្កើនកិច្ចសហ ប្រតិបត្តិការ ការវិនិយោគ និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម សឺម៉ីកុងឌុចទ័រ នៅក្នុងដំណាក់កាលទាំង ៣ គឺ៖ ការរចនា ការសាងសង់រោងចក្រផលិតបន្ទះឈីប និង ការវេចខ្ចប់ ការធ្វើតេស្ត។ ពីនោះ រួមចំណែកក្នុងការលើកកម្ពស់ និងអនុវត្តជាក់ស្ដែង នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព វិបុលភាពនៅ អាស៊ី និងពិភពលោក ដែលទើបតែត្រូវបានបង្កើតឡើងរវាងវៀតណាមនិងជប៉ុន៕

