នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV) |
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ កម្ពុជាក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២” រួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ; ព្រមទាំង បង្ហាញពីការគាំទ្ររបស់ វៀតណាម ចំពោះសកម្មភាពក្នុងឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។
ទន្ទឹមនឹងនោះ ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បង្ហាញឲ្យឃើញពីភាពម្ចាស់ការ សកម្ម ការរួមចំណែកប្រកបដោយទំនួលខុសត្រូវ របស់វៀតណាម រួមជាមួយសមាជិកដទៃទៀតថែរក្សានិងពង្រឹងមជ្ឈភាពនិង ពង្រីកសំឡេងប្រកបដោយទំនួលខុសត្រូវរបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាពនិង ការអភិវឌ្ឍផងដែរ៕

