លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Jormsup Lochaya ប្រធានសម្ព័ន្ធក្រុមហ៊ុន Super Energy នៃប្រទេសថៃ។ (រូបថត៖ VGP/Nhat Bac) |
នៅក្នុងជំនួបនេះ ប្រធានសម្ព័ន្ធក្រុមហ៊ុនថាមពល Super Energy លោក Jormsup Lochaya បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងអាជីវកម្មរបស់ វៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញ វាយោអគ្គីសនី និងថាមពលពន្លឺព្រះ អាទិត្យ។ លោកបានបញ្ជាក់នូវការសន្យាវិនិយោគរយៈពេលវែងរបស់សម្ព័ន្ធក្រុមហ៊ុន ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។
គួរជម្រាបបន្ថែមទៀតថា សម្ព័ន្ធក្រុមហ៊ុន Super Energy ត្រូវបានបង្កើតឡើង នៅប្រទេសថៃក្នុងឆ្នាំ ១៩៩៤។ នៅប្រទេសវៀតណាម សម្ព័ន្ធក្រុមហ៊ុននេះបានវិនិ យោគលើវិស័យថាមពលជាមួយនឹងដើមទុនវិនិយោគសរុបប្រហែល ២ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះមានគម្រោងចំនួន ១០ ត្រូវបានដាក់ឲ្យប្រតិបត្តិការអាជីវ កម្ម និងគម្រោងចំនួន ៤ ដែលកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត៕

