នារសៀលថ្ងៃទី១៤ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការសន្យា របស់វៀតណាមនៅក្នុងសន្និសីទលើកទី ២៦ បណ្ដាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បានអញ្ជើញជាប្រធាន សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
អង្គប្រជុំបានពិភាក្សាអំពីខ្លឹមសារនៃការកៀងគរធនធានដើម្បីអនុវត្តន៍កំណើនបៃតងរបស់វៀតណាមឆ្ពោះទៅគោលដៅដែលបានសន្យានៅ COP26 ស្តីពីការនាំយក ការបំភាយឧស្ម័នសុទ្ធមក "សូន្យ" នៅឆ្នាំ ២០៥០; ផែនការអនុវត្តន៍ការសន្យាបំប្លែង ថាមពលធ្យូងថ្មទៅជាថាមពលស្អាត ផែនការមេថាមពលជាតិ និងការអនុវត្តផែនការ មេអភិវឌ្ឍន៍ថាមពលអគ្គិសនីជាតិ៕

