ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VOV) |
ថ្លែងសុន្ទរកថាបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អះអាងថា ឆ្នាំ ២០២៣ មានអត្ថន័យសំខាន់ពិសេស សម្រាប់ការអនុវត្តផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥។ រដ្ឋា ភិបាលផ្តោតលើការដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានឱ្យខិតខំប្រឹងប្រែង និងប្តេជ្ញា ចិត្តឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣ ជាមួយនឹងបាវចនា៖ “សាមគ្គីភាព វិន័យ; ឫទ្ធានុភាព ភាពបត់បែន; ម្ចាស់ការ ច្នៃប្រឌិត; ទាន់ពេលវេលា ប្រសិទ្ធភាព”។
លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យមានឯកភាពក្នុងការ យល់ដឹង ហើយដាក់ពង្រាយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច ស្របតាមស្ថានភាពថ្មីនៃឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវការសុក្រិតរបៀប របប; ពង្រឹងវិន័យ; ជំរុញខ្លាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន និង ការខ្ជះខ្ជាយ; រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយផ្សារភ្ជាប់ជាមួយនឹងការ ផ្លាស់ប្ដូរថ្មីគំរូកំណើន ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការលើកកំពស់ផលិតភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចទីផ្សារតាម ទិសសង្គមនិយមដ៏ឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្មយ៉ាងជាក់ស្ដែង គ្រប់ជ្រុង ជ្រោយនិងជ្រាលជ្រៅ៕

