នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ vtc.vn) |
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh គឺសំដៅ បន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម ដោយផ្តោត លើទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់លោក Pham Minh Chinh ទៅកាន់ប្រទេសឡាវ ក្នុងឋានៈជានាយករដ្ឋមន្ត្រីវៀត ណាម ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេស ឡាវរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់បរទេសក្នុងឆ្នាំ ២០២៣ ផងដែរ។ ដំណើរទស្សនកិច្ចបានបញ្ជាក់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងហើយផ្ដល់អាទិភាពខ្ពស់ បំផុតដល់ការពង្រឹងនិងពូនជ្រុំទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ៕

