នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
វៀតណាម ដែលត្រូវបាន លើកទឹកចិត្ត ជួយសម្រួលដើម្បីការអភិវឌ្ឍរយៈពេលវែង ហើយសហប្រតិបត្តិការ និងប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំជាមួយតំបន់សេដ្ឋកិច្ចដទៃទៀត។ វៀត ណាមគោរព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានាផល ប្រយោជន៍សុខដុមរមនារវាងរដ្ឋ វិនិយោគិន និងនិយោជិតក្នុងសហគ្រាស។
“ស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ ហើយមិនអាចទាយទុកជាមុនបាន ដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នយោបាយ និងសង្គមជាច្រើន ជាពិសេសសកម្មភាពវិនិយោគបរទេស។ ជាពិសេស ការដែល អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) គ្រោងនឹង អនុវត្តន៍ពន្ធអប្បបរមាជាសកលចាប់ពីឆ្នាំ ២០២៤ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការវិនិ យោគបរទេស ក៏ដូចជាការទាក់ទាញទុនវិនិយោគបរទេសរបស់ប្រទេសនានានៅក្នុង តំបន់ផងដែរ។ ក្នុងបរិបទនោះ ក្រៅពីការប្រកាន់ខ្ជាប់នូវបញ្ហាជាគោលការណ៍ ការ សម្របខ្លួនប្រកបដោយភាបបត់បែន សុវត្ថិភាព ភាពច្នៃប្រឌិត ការឆ្លើយតបដោយ គោលនយោបាយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាជាក់លាក់ ទាក់ទងនឹងការវិនិយោគបរទេស ពិតជាសំខាន់ណាស់។ ដើម្បីសម្របខ្លួនប្រកបដោយ ភាពបត់បែននិងប្រសិទ្ធភាព ដំបូងបង្អស់ យើងត្រូវមានការជឿទុកចិត្ត ការចែករំលែក ការផ្ទៀងស្តាប់ ការយោគយល់ និងការរួមដំណើរជាមួយគ្នា ដោយកំណត់យ៉ាងច្បាស់ ពីចំណុចរាំងស្ទះ ការជំពាក់ជំពិន ការលំបាកឧបសគ្គ និងឱកាសអំណោយផល ដើម្បី ឈរលើមូលដ្ឋាននោះ ដាក់ចេញភារកិច្ច និងដំណោះស្រាយជាក់លាក់ បន្តជំរុញយ៉ាង ខ្លាំងក្លានិងលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគពីបរទេសចូលមកវៀតណាម”។
សន្និសីទត្រូវបានធ្វើឡើងតាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV) |


