នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយអគ្គលេខាធិការ GCCលោក Jassim Muhammad Al-Budaiwi។ (រូបថត៖ VOV) |
ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការ GCC លោក Jassim Muhammad Al-Budaiwi នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់ការជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅ មកជាមួយ GCC និងប្រទេសជាសមាជិកនានា ហើយសង្កត់ធ្ងន់ថា វៀតណាមត្រៀម ខ្លួនជាស្រេចធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយ GCC។
អគ្គលេខាធិការ GCC លោក Jassim Muhammad Al-Budaiwi បានសម្តែងនូវសេចក្តីសោមនស្សរីករាយនៅពេលទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមដំបូងដែលមកបំពេញទស្សនកិច្ចនៅទីស្នាក់ការ GCC ហើយបានអះអាងថា ប្រទេសឈូងសមុទ្រពែក្សទាំង៦ មានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាម ហើយ ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ; សន្យាគាំទ្រ យ៉ាងសកម្មចំពោះវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជា សមាជិកលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង៕

