នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោក Wang Huning បានសង្កត់ធ្ងន់ថា ចិនជានិច្ចកាលចាត់ទុកវៀត ណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង ត្រៀមខ្លួន ជាស្រេចរួមជាមួយវៀតណាម បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងរវាង បក្សទាំងពីរ ប្រទេសទាំងពីរ ឲ្យអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរអង្វែង។ សភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើនការជួប ប្រាស្រ័យរវាងប្រជាជននិងប្រជាជន; ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍; លើកកំពស់កិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

