![]() |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើទីតាំងយុទ្ធសាស្ត្រជួរមុខក្នុងការអភិវឌ្ឍន៍របស់ខេត្តនិយាយដោយឡែក និងតំបន់វាលសណ្ដទន្លេ Cuu Long និយាយរួម។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ខេត្ត Tien Giang នឹងជាទីកន្លែងទាក់ទាញវិនិយោគិនធំៗ និងសហគ្រាសដែលមានចក្ខុវិស័យវែងឆ្ងាយលើវិស័យឧស្សកម្ម សលិកម្ម និងសេវាកម្ម ជាពិសេសគឺឧស្សាកម្មកែច្នៃបម្រើដើមឈើហូបផ្លែ។
“យើងបានកំណត់ថា ខេត្ត Tien Giang គឺជាកម្លាំងចលករដ៏សំខាន់នៃ សេដ្ឋកិច្ចនៅតំបន់វាលសណ្ដទន្លេ Cuu Long តំបន់ Nam Bo ខាងកើត ជាពិសេសគឺជាមជ្ឈមណ្ឌលទីក្រុងហូជីមិញ។ ដូច្នេះហើយ ខេត្ត Tien Giang គប្បី នាំមុខគេក្នុងការផ្លាស់ប្ដូថ្មី ទើបតំបន់វាលសណ្ដទន្លេ Cuu Long មានកម្លាំងចលករថ្មី ដើម្បីអភិវឌ្ឍន៍ និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ គ្រោះទឹកប្រៃ គំលាតអភិវឌ្ឍន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ទាំងមូល”៕

