![]() |
នារសៀលថ្ងៃទី ២០ ខែសីហានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាស ទីរួមស្រុក An Nhon ខេត្ត Binh Dinh ក្នុងការសម្រេចរួចរាល់ការកសាងជនបទថ្មី និងស្រុក Hoai Nhon ទទួលបានស្តង់ដារជនបទថ្មីឆ្នាំ២០១៨។
អញ្ជើញថ្លែងនៅទីនេះ លោក នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រជាជនខេត្ត Binh Dinh ដែលបានជួយជ្រោមជ្រែង និងអនុវត្តន៍ល្អនូវកម្មវិធីកសាងជនបទថ្មី ជួយលើកកំពស់ជីវភាពរស់នៅទាំងខាងសំភារៈ និងស្មារតីសម្រាប់ប្រជាជននៅក្នុងខេត្ត។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានស្នើឲ្យខេត្ត Binh Dinh យកចិត្តទុកដាក់ និងជំរុញខ្លាំងការថែទាំសុខភាពជូនប្រជាជនទាំងខាងសំភារៈ និងស្មារតី។ ហេតុដូច្នេះហើយ ខេត្ត គប្បីមានគោលនយោបាយនាំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាជំរុញការផលិតទំនិញដែលខេត្តមានឧត្តមភាពក្នុងការលើកម្ពស់ប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ៕

