នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាការតាំងពិពីរណ៍

នេះគឺជាការតាំងពិព័រណ៍មានទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានតាំងពីមុនមករបស់ខេត្ត ដែលស្ថិតក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៩៩០ ឆ្នាំ នៃខេត្ត Thanh Hoa។ ពិព័រណ៍នេះបានប្រព្រឹត្តទៅដើម្បីណែនាំនិងផ្សព្វផ្សាយអំពីសម្រស់ដ៏ស្រស់ស្អាតនិងប្រជា ជន Thanh Hoa រួសរាយរាក់ទាក់។ ជាពិសេសគឺ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំ តាមលំដាប់លំដោយ ពោលគឺពីការបង្កើតដល់ការអភិវឌ្ឍរបស់ Thanh Hoa រួមមាន: សម័យបុរេប្រវត្តិ Thanh Hoa; Thanh Hoa - សម័យសក្ដិភូមិ; Thanh Hoa កំឡុងការតស៊ូដើម្បីរំដោះជាតិនិងកសាងសង្គមនិយម (១៩៤៥ - ១៩៧៩) និង Thanh Hoa ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។

រូបថត ឯកសារនិងវត្ថុតាងចំនួន ១០ម៉ឺន ត្រូវបានតាំងបង្ហាញ ដើម្បីជួយប្រជាជននិងភ្ញៀវទេសចរកាន់តែយល់ដឹងអំពីតំបន់ដីនិងប្រជាជន Thanh Hoa ក្នុងដំណើរប្រវត្តិសាស្ត្រ កសាងនិងរក្សាប្រទេសជាតិ និងយល់ច្បាស់ពីឈ្មោះ Thanh Hoa ផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងចុចប៊ូតុង បើកឲ្យដំណើរការគម្រោងចិញ្ចឹមគោយកទឹកដោះ ផលិតផលទឹកដោះគោ ដោយប្រើប្រាស់កម្មវិធីបច្ចេក វិទ្យាខ្ពស់ នៅឃុំ Yen My ស្រុក Nong Cong

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី៨ ខែឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងចុចប៊ូតុង បើកឲ្យដំណើរការគម្រោងចិញ្ចឹមគោយកទឹកដោះផលិតផលទឹកដោះគោ ដោយប្រើប្រាស់កម្មវិធីបច្ចេក វិទ្យាខ្ពស់ នៅឃុំ Yen My ស្រុក Nong Cong។ នេះគឺជាគម្រោងកសិកម្មខ្នាតធំមួយ ដែលអាចចិញ្ចឹមគោចំនួន ២០ម៉ឺន ក្បាល ដោយទុនវិនិយោគ ចំនួន ៣.៨០០ ពាន់លានដុង៕