នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien បានប្រគល់ថវិកាឧបត្ថម្ភពីមូលនិធិមជ្ឈិមដើម្បីជនក្រីក្រ ដល់ខេត្តភាគពាយ័ព្យចំនួន ៥ ភាគពាយ័ព្យ។ (រូបថត៖ VGP) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ គណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គម អង្គការវិជ្ជាជីវៈ អង្គការសង្គម សហជីព សហគមន៍ធុរកិច្ច អង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស ចូលរួមជួយជ្រោមជ្រែងចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម តាម វិធីផ្សេងៗគ្នា ក្នុងលក្ខខណ្ឌល្អបំផុតតាមដែលអាចធ្វើទៅបាន។ ខិតខំប្រឹងប្រែង សម្រេចភារកិច្ចលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅឆ្នាំ២០២៥។ លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ចលនាប្រឡងប្រណាំងរួមដៃគ្នា "លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌ ទ្រោម" ដែលយើងរៀបចំថ្ងៃនេះ ក្នុងគោលដៅចលនាការសាងសង់ និងជួសជុលផ្ទះ ចំនួន ១៧ ម៉ឺនខ្នង សម្រាប់គ្រួសារក្រីក្រ និងជិតកម្រិតក្រីក្រទូទាំងប្រទេស ចាប់ពី ពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ការខិតខំប្រឹងប្រែងដ៏ធំធេង និងសកម្មភាពដ៏ខ្លាំងក្លា របស់សហគមន៍ធុរកិច្ច និងប្រជាជន ខ្ញុំជឿជាក់លើចលនាប្រឡងប្រណាំងរួមដៃគ្នា “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅទូទាំងប្រទេសដោយមាន អត្ថន័យ មនុស្សធម៌ដ៏ជ្រាលជ្រៅ និងថ្លៃថ្នូរ នឹងទទួលបានការជួយជ្រោមជ្រែងនិងការគាំទ្រ យ៉ាងសកម្មពីអង្គការ បុគ្គល សង្គមទាំងមូល និងប្រជាជនទាំងមូល”។
បន្ទាប់ពីពិធីបំផុស គណៈកម្មាធិការរៀបចំប្រកាសថា បានរៃអង្គាសប្រាក់ បានចំនួន ៣៧៦ ពាន់លានដុង (ជាង ១៥ លានដុល្លារអាមេរិក)។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien បានប្រគល់ថវិកាឧបត្ថម្ភពីមូលនិធិមជ្ឈិមដើម្បីជនក្រីក្រ ដល់ខេត្តភាគពាយ័ព្យចំនួន ៥ ហើយបានប្រគល់ផ្ទះដល់ប្រជាជនចំនួន ១០០ គ្រួសារនៅស្រុក Da Bac ខេត្ត Hoa Binh៕

