នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រី ជប៉ុនលោក Fukuda Yasuo។ (រូបថត៖ VOV) |
រីឯខ្លួនវិញ អតីតនាយករដ្ឋមន្ត្រី លោក Fukuda Yasuo បានចាត់ទុកថា ដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងបើកដំណាក់កាល អភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងជប៉ុននិងតំបន់អាស៊ាន រួមទាំងប្រទេសវៀតណាមផងដែរ។ អតីតនាយករដ្ឋមន្ត្រី លោក Fukuda Yasuo បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់វៀតណាម នៅក្នុងតំបន់ និងអន្តរជាតិ; អះអាងថា រដ្ឋាភិបាលជប៉ុនត្រៀមខ្លួនជាស្រេចសហប្រតិ បត្តិការជាមួយវៀតណាម ដើម្បីអនុវត្តន៍ឧស្សាហូបនីយកម្ម និងទំនើបកម្ម។ ជប៉ុនចាត់ ទុកការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ី រួមទាំងវៀតណាម ជា ពិសេសលើវិស័យធនធានមនុស្ស គឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស របស់ខ្លួន។ នាថ្ងៃដដែល (ថ្ងៃទី ១៧ ខែធ្នូ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន អញ្ជើញទទួលជួបអភិបាលខេត្ត Aichi, Tochigi, Niigata, Kanagawa និង Yamanashi របស់ជប៉ុន៕

