នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani។ (រូបថត៖ VOV) |
ព្រះមហាក្សត្រកាតាបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាម ហើយបានអះអាងថា គ្មានដែនកំណត់ណាមួយចំពោះកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនោះទេ ហើយថា កាតាត្រៀមខ្លួនជាស្រេចសម្របសម្រួលដោះស្រាយ ការជំពាក់ជំពិន ដកគ្រប់របាំង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីវៀតណាម-កាតា ជាពិសេស លើវិស័យវិនិយោគ តាមសំណើរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
ក្នុងជំនួបជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរ ជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ហើយជំរុញ ខ្លាំងនូវការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។ ដោយសង្កត់ធ្ងន់ថា UAE កំពុងគ្រប់គ្រង មូលនិធិវិនិយោគសាធារណៈដោយមានធនធានដ៏ធំ លោកនាយករដ្ឋមន្ត្រីបានសម្តែង បំណងចង់ឲ្យមូលនិធិវិនិយោគរបស់ UAE នឹងបង្កើនការវិនិយោគលើវិស័យដែលវៀតណាមកំពុងមានតម្រូវការ ដូចជាការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល និង សេដ្ឋកិច្ចវិលជុំ។
លោកប្រធានាធិបតី UAE បានអះអាងនូវអាទិភាពក្នុងការជំរុញ និងនាំកិច្ចសហ ប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមឡើងដល់កំពស់ថ្មី ដោយនិយាយថា លោកនឹងដឹកនាំមូលនិធិវិនិយោគរបស់ UAE ស្វែងរកយ៉ាងសកម្មនូវឱកាសចូលរួម គម្រោងវិនិយោគនានានៅវៀតណាម៕

