ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ធានាការងារការពារ ថែទាំសុខភាពប្រជាជន បង្ការទប់ស្កាត់និងព្យាបាលជំងឺរាតត្បាត
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកក្កដា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការ ជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំ បានឲ្យដឹងថា នាពេលកន្លងមកបានកើត មានវ៉ារ្យ៉ង់ថ្មីនៅប្រទេសជាច្រើនលើពិភពលោក និងក្នុងតំបន់ មានប្រទេសខ្លះដែលកត់ ត្រាករណីឆ្លងថ្មីរាប់សែនករណីជារៀងរាល់ថ្ងៃ។

