នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត។ (រូបថត៖ TTXVN) |
ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមរៀបចំឲ្យ បានល្អបំផុតសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ជំរុញ កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; ទន្ទឹមនឹងនោះ បន្តយកចិត្ត ទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជាក្នុង ការធ្វើអាជីវកម្ម និងរស់នៅប្រកបដោយស្ថិរភាព ក៏ដូចជាពង្រឹងការតភ្ជាប់ ការជួបប្រាស្រ័យ រវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ សំដៅ ពូនជ្រុំចំណងមិត្តភាព ទំនុកចិត្ត ភាពស្អិតរមួតនិងភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ៕

