នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (ស្ដាំ) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ទៅទស្សនាវិថីសៀវភៅហាណូយ។ (រូបថត៖ VOV) |
វិថីសៀវភៅគឺជាផ្លូវដ៏ស្រស់ស្អាតមួយនៅជិតបឹង Hoan Kiem តភ្ជាប់វិថី Ly Thuong Kiet និងវិថី Hai Ba Trung ខ័ណ្ឌ Hoan Kiem។ ក្រៅពីហាងលក់សៀវភៅ នៅទីនេះក៏មានកន្លែងសម្រាប់ជួបប្រាស្រ័យ ឧទ្ទេសនាមសៀវភៅ; ស្ថានីយ៍ស្វែងរក ព័ត៌មានអេឡិចត្រូនិកសាធារណៈ - សៀវភៅអេឡិចត្រូនិច និងហាងលក់វត្ថុ អនុស្សាវរីយ៍ ជាដើម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឧទ្ទេសនាមដល់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីអំពីវប្បធម៌ ប្រពៃណីឧស្សាហ៍ព្យាយាមសិក្សា និងវប្បធម៌អានរបស់វៀតណាម។ រដ្ឋាភិបាលវៀតណាមបានជ្រើសរើសថ្ងៃទី ២១ ខែមេសា ជារៀងរាល់ឆ្នាំ ជាទិវាសៀវភៅវៀតណាម; ព្រមទាំងអនុវត្តន៍គម្រោង "អភិវឌ្ឍន៍វប្បធម៌អានក្នុង សហគមន៍ដល់ឆ្នាំ ២០២០ ទិសដៅដល់ឆ្នាំ ២០៣០"។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឧទ្ទេសនាម និងប្រគល់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នូវសៀវភៅ "ខ្លឹមសារមួយចំនួនទាក់ទងនឹងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់អគ្គលេខាបក្ស លោក Nguyen Phu Trong; ស្នាដៃ “ទិនានុលេខក្នុងពន្ធនាគារ” របស់ប្រធានហូជីមិញ និងសៀវភៅ “មនោសញ្ចេតនារបស់ប្រជាជនលើពិភពលោកចំពោះលោកប្រធានហូជីមិញ”៕

