នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកនវានុវត្តន៍អប់រំ និងបណ្តុះបណ្តាលស្តីពី "នាវានុវត្តន៍ អភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សា" (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៤ ខែមេសា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកនវានុវត្តន៍អប់រំ និងបណ្តុះបណ្តាលស្តីពី "នាវានុវត្តន៍ អភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សា"។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា ការអប់រំមត្តេយ្យសិក្សាបានដើរតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអប់រំជាតិ និងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍មនុស្សវៀតណាម។ ការអប់រំមត្តេយ្យសិក្សាគឺជាកម្រិតអប់រំសម្រាប់វ័យតូចបំផុតក្នុងដំណើរអភិវឌ្ឍន៍របស់មនុស្ស។ ការកសាង អភិវឌ្ឍន៍មនុស្សចាំបាច់ត្រូវចាក់មូលដ្ឋានគ្រឹះចាប់ពីប៉ុន្មានឆ្នាំដំបូងនៃជីវិត។ ថ្នាក់អប់រំមត្តេយ្យសិក្សាចាំបាច់ត្រូវបន្តអនុវត្តន៍ផែនការនវានុវត្តន៍ជាមូលដ្ឋាន ហើយថែមទាំងធានាការអប់រំត្រូវបានផ្លាស់ប្ដូរថ្មីយ៉ាងទូលំទូលាយស្របតាមការដឹកនាំរបស់បក្ស និងរដ្ឋ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងអប់រំ និងបណ្តុះបណ្តាលអនុវត្តយ៉ាងសកម្មនូវខ្លឹមសារជាច្រើនស្តីពីនវានុវត្តន៍អប់រំ និងបណ្ដុះបណ្ដាលក្នុងដំណាក់កាលថ្មី ដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មី និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

