បណ្ដុំសំណង់ “ឋានសួគ៌ទឹកដោះគោ Moc Chau” រួមមានសំណង់ស្នូលចំនួន ២៖ កសិដ្ឋានអេកូឡូស៊ី គោយកទឹកដោះដោយបច្ចេកវិទ្យាខ្ពស់ Moc Chau និងរោងចក្រកែច្នៃ ទឹកដោះដោយបច្ចេកវិទ្យាខ្ពស់ Moc Chau។ កសិដ្ឋាន អេកូឡូស៊ី គោយកទឹកដោះដោយ បច្ចេកវិទ្យាខ្ពស់ Moc Chau គឺជាគំរូនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដោយបច្ចេកវិទ្យា ខ្ពស់ គួបផ្សំនឹងសេវាទេសចរណ៍អេកូឡូស៊ី ដែលមានផ្ទៃដីគ្រោងទុក ១៥០ ហិកតា; រោងចក្រកែច្នៃទឹកដោះដោយបច្ចេកវិជ្ជាខ្ពស់ Moc Chau ដែលមានផ្ទៃដី ២៦ ហិចតា សមត្ថភាពផលិតទឹកដោះចំនួន ៥០០ តោន/ថ្ងៃ ក្នុងដំណាក់កាលទី ១ ហើយអាច កើនឡើងដល់ ១.០០០ តោន/ថ្ងៃ ក្នុងដំណាក់កាលទី ២។
អញ្ជើញថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា នេះគឺជាគម្រោងដ៏មានអត្ថន័យធ្វើអាជីវកម្មប្រៀបខ្លាំង ជំរុញការអភិវឌ្ឍន៍ វិស័យកសិកម្មនៅស្រុក Moc Chau និងខេត្ត Son La កសាងពាណិជ្ជសញ្ញាទឹកដោះគោ Moc Chau។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងទាំងនេះ នឹងរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃមូលដ្ឋាន បង្កើតការងារ ធ្វើនិងប្រាក់ចំណូលជូន ប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាស ប្រជាជន រដ្ឋ និងអាជ្ញាធរ ខេត្ត Son La គ្រប់លំដាប់ថ្នាក់ សម្រុះសម្រួលផលប្រយោជន៍ដើម្បីអភិវឌ្ឍន៍៕
