នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ chinhphu.vn) |
ដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យសំខាន់ ដែលរួមជាមួយប្រទេសអាស៊ាននានាបង្ហាញ នូវឋានៈថ្មី ឯករាជ្យភាព សាមគ្គីភាព និងការអភិវឌ្ឍ ព្រមទាំងពង្រឹងទំនុកចិត្តផ្នែក នយោបាយ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងអារ៉ាប៊ីសាអូឌីតផងដែរ។ តាមនោះ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងអង្គការសំខាន់ជួរមុខចំនួនពីរនៅអាស៊ីអាគ្នេយ៍ និងតំបន់ឈូងសមុទ្រពែក្ស ក៏ដូច ជាជំរុញកិច្ចសហប្រតិបត្តិការ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងលើកកំពស់ប្រសិទ្ធ ភាពកិច្ចសហប្រតិបត្តិការរវាងវៀតណាម-អារ៉ាប៊ីសាអូឌីត។
ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីក៏បានរួមចំណែកអនុវត្តន៍យ៉ាងសកម្មនូវគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ សារាចរណ៍លេខ២៥ របស់គណៈលេខាស្តីពីការជំរុញ និងលើកកំពស់កិច្ចការបរទេសពហុ ភាគីរហូតដល់ឆ្នាំ២០៣០; បញ្ចេញសារស្ដីពីការសន្យាយ៉ាងមុតមាំ និងការរួមចំណែក ដោយមានការទទួលខុសត្រូវរបស់ប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ស្មោះ ត្រង់ ជឿទុកចិត្តបាន ត្រៀមខ្លួនជាស្រេចពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសន្ទនា និងកិច្ច សហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក កសាងបរិយាកាសតំបន់ និង អន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាពជាមួយប្រទេសដទៃទៀត៕

