នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចិនបន្តពង្រីកការនាំចូលទំនិញ កសិផល និង ជលផលរបស់វៀតណាម; ជំរុញខ្លាំងថែមទៀតនូវការវិនិយោគនៅវៀតណាម ជាពិសេស ក្នុងពេលឆាប់ៗនេះ មានគម្រោងធំៗ និងលេចធ្លោនៅក្នុងវិស័យដែលប្រទេស ចិនមានប្រៀបខ្លាំងខាងបច្ចេកវិទ្យាខ្ពស់ បរិវត្តកម្មបៃតង និងការសាងសង់ហេដ្ឋារចនា សម្ព័ន្ធយុទ្ធសាស្ត្រ; ដោះស្រាយទាំងស្រុងការជំពាក់ជំពិនដ៏រ៉ាំរ៉ៃ នៅក្នុងគម្រោងមួយ ចំនួន; ពន្លឿនការអនុវត្តគម្រោងផ្ដល់ជំនួយឥតសំណង ពង្រីកកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុ និងរូបិយវត្ថុ; ស្រាវជ្រាវ បង្កើតក្រុមការងារជំរុញការស្តារទេសចរណ៍រវាងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូររវាងប្រជាជននៅមូលដ្ឋាននៃប្រទេសទាំងពីរ។
(រូបថត៖ VOV) |
ទាក់ទិននឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានស្នើខ្លឹមសារស្នូលៗមួយចំនួន៖ ទីមួយ រួមគ្នាជួយទ្រទ្រង់និងជំរុញការស្ដារ ឡើងវិញនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងពាណិជ្ជកម្មកសិផល; ចិនត្រៀមខ្លួនជា ស្រេចពង្រីកការនាំចូលទំនិញ និងកសិផលប្រកបដោយគុណភាពខ្ពស់ពីប្រទេសវៀត ណាម។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សង្គម; ពង្រីកការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ ទី៣ ពង្រឹងការសម្របសម្រួលនៅវេទិកា ពហុភាគី រួមគ្នាជំរុញការកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយបើកចំហនិងយុត្តិធម៌។ ទី៤ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយោគយល់រួមកម្រិតខ្ពស់ គ្រប់ គ្រង និងដោះស្រាយការខ្វែងគំនិតឱ្យបានសមហេតុផល រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក៕


