លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថានៅ CSIS ទីក្រុងវ៉ាស៊ីនតោន។ (រូបថត៖ VOV) |
អាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលតែងតែគាំទ្រចំពោះ ប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន និងឯករាជ្យ។ ក្នុងរយៈពេល ២៧ ឆ្នាំចាប់តាំងពី ប្រទេសទាំងពីរធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ មានប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួន ៤ រូបជាបន្តបន្ទាប់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះប្រជាជននៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក ដ៏សកម្ម និងមានទំនួលខុសត្រូវក្នុងអាស៊ាន និងសហគមន៍អន្តរជាតិនោះ វៀតណាម ជានិច្ចកាលខិតខំប្រឹងប្រែងរួមចំណែកក្នុងការសន្ទនា និងកិច្ចសហប្រតិបត្តិការ ត្រៀម ខ្លួនជាស្រេចដើម្បីដើរតួនាទីដ៏សកម្ម និងម្ចាស់ការ ស្របតាមសមត្ថភាព និងជំហរ របស់ខ្លួន។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការសន្តិ ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ធ្វើពិពិធកម្ម និងពហុភាគីភាវូប នីយកម្ម ជាមិត្តល្អ ជាដៃគូគួរឲ្យទុកចិត្ត ជាមួយបណ្តាប្រទេសនៅលើពិភពលោក ជា សមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមតែងតែ បង្ហាញភាពស្មោះសរ ភាពខ្ជាប់ខ្ជួន និងតម្លាភាពក្នុងការកសាង អនុវត្តន៍គោលមាគ៌ានោះ។ ក្នុងពិភពលោកមួយពោរពេញដោយភាពចលាចល ការប្រកួតប្រជែងយុទ្ធ សាស្ត្រ និងជម្រើសជាច្រើន វៀតណាមមិនជ្រើសរើសភាគីណាមួយឡើយ ប៉ុន្តែជ្រើស រើសយុត្តិធម៌ សមភាព សុចរិតភាព ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ; សមភាពដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក និង គោលការណ៍ឈ្នះ-ឈ្នះ”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ ចំពោះសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលតែងតែគាំទ្រចំពោះ ប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន និងឯករាជ្យ។ (រូបថត៖ VOV) |
លោក។ “ភាពស្មោះសរ ទំនុកទុកចិត្ត និងទំនួលខុសត្រូវ គឺជាកូនសោរសម្រាប់ប្រទេស នានាក្នុងការដោះស្រាយបញ្ហាដែលនៅតែមានការខ្វែងគំនិតនិងភាពខុសប្លែកគ្នា នៅ ក្នុងពិភពលោកមួយពោរពេញទៅដោយការប្រែប្រួលដូចសព្វថ្ងៃនេះ។ ភាពស្មោះសរទំនុកទុកចិត្ត និងទំនួលខុសត្រូវក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-អាមេរិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកផងដែរ”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យមានភាពស្មោះសរ ទំនុក ទុកចិត្ត ការគោរព ហើយបន្តមានទំនួលខុសត្រូវក្នុងការជំនះពុះពារលើផលវិបាកនៃ សង្គ្រាម ព្យាបាលស្នាមរបួសសម្រាប់ប្រជាជាតិទាំងពីរ ពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន សក្តិសមនឹងសក្ដានុពល បំពេញបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ផងដែរ៕


