នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Era Dabla-Norris ប្រធានគណៈប្រតិភូឃ្លាំមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ VNA) |
នារសៀលថ្ងៃទី៣ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Era Dabla-Norris ប្រធានគណៈប្រតិភូឃ្លាំមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបិយប័ណ្ណនៃបណ្ដាប្រទេសជាសមាជិក ដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមប្រកាន់ខ្ជាប់គោលដៅគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន និងធានារាល់តុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច អនុវត្តនម៍គោលនយោបាយរូបិយវត្ថុដោយប្រយ័ត្នប្រយែង និងច្បាស់លាស់ ធានាលក្ខណៈម្ចាស់ការ បត់បែន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងធ្វើពិពិធកម្មទីផ្សារ ផលិតផល ខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកទីផ្សារនាំចេញថ្មី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ IMF ផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភវៀតណាម បង្កើនសកម្មភាពផ្ដល់ប្រឹក្សាគោលនយោបាយជូនរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។

