នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សហគ្រាសនៃប្រទេសទាំងពីរត្រូវតែសាមគ្គីគ្នាដើម្បីការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ ហើយត្រូវតែដាក់ផលប្រយោជន៍នៃប្រទេសទាំងពីរជាចម្បងបង្អស់។ ធ្វើដើម្បីការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ ដើម្បីការដឹងគុណចំពោះអ្នកដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញយ៉ាងច្បាស់ថា វៀតណាម និងឡាវមានទីតាំងភូមិសាស្ត្រអំណោយផល ជាប់របងភូមិផងជាមួយគ្នា មានគុណសម្បត្តិនិងសក្តានុពលផ្នែកវប្បធម៌និងមនុស្ស ប៉ុន្តែការអភិវឌ្ឍមិនទាន់សក្តិសមនឹងគុណសម្បត្តិសក្តានុពល ឱកាសលេចធ្លោ និងប្រៀបខ្លាំងប្រកួតប្រជែងរបស់ប្រទេសនិមួយៗនៅឡើយ។
នាយករដ្ឋមន្ត្រីវៀតណាមនិងឡាវធ្វើជាប្រធានសន្និសីទអំពីកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវឆ្នាំ២០២៥។ (រូបថត៖ TTXVN) |
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឲ្យដឹងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តដោះស្រាយឧបសគ្គ និងអនុវត្តន៍គម្រោងផ្លូវគោក ផ្លូវដែក កំពង់ផែ Vung Ang ព្រមទាំងអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់កសិផល... លោកនាយករដ្ឋមន្រ្តី Sonexay Siphandone មានបំណងថា សហគ្រាសនៃប្រទេសទាំងពីរនឹងបន្តវិនិយោគធ្វើផលិតកម្ម អាជីវកម្មនៅឡាវ និងវៀតណាម ដោយពង្រីកបាននូវសក្តានុពល ប្រៀបខ្លាំងរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពដល់ប្រជាជននៃប្រទេសនីមួយៗ៕


