នៅក្នុងជំនួបនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក និងចាត់ ទុកអាមេរិកជាដៃគូសំខាន់ចម្បង ព្រមទាំងមានបំណងជម្រុញទំនាក់ទំនងដៃគូលើគ្រប់ ជ្រុងជ្រោយ ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និង របបនយោបាយរបស់គ្នាទៅវិញទៅមក។
ប្រធានរដ្ឋ លោក Tran Dai Quang មានបំណងថា ក្រសួងការពារជាតិនៃប្រ ទេសទាំងពីរ នឹងមានវិធានការវិជ្ជមានជាច្រើន ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក៏ដូចជាសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹក នាំនៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋជឿជាក់ថា ដោយការប្តេជ្ញានិងសុឆន្ទៈរបស់ ប្រទេសទាំងពីរនោះ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិកនឹងមានការអភិ វឌ្ឍដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯខ្លួនវិញ លោក James Mattis បានអះអាងថា អាមេរិកយកចិត្តទុកដាក់លើ ទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនិងរួមជាមួយវៀតណាមអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការលើវិស័យទាំងអស់ផង ដែរ៕
