នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅកាន់ UAE និងទួរគី។ (រូបថត៖ VNA) |
ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល៥ថ្ងៃនៅ UAE និង ទួរគី លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពជាច្រើន ទាំងពហុភាគី និងទ្វេភាគី។ លោក នាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងនៅក្នុងសន្និសីទ និងព្រឹត្តិការណ៍នានាក្នុងក្រប ខ័ណ្ឌ COP28; មានជំនួបសន្ទនា កិច្ចប្រជុំ និងជំនួបធ្វើការជាមួយមេដឹកនាំនៃបណ្ដា ប្រទេស អង្គការអន្តរជាតិ និងសហគ្រាសឈានមុខគេក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីក៏មានជំនួបជាន់ខ្ពស់ ចូលរួមសន្និសីទ និងវេទិកាទ្វេភាគីជាមួយ UAE និង ទួរគីផងដែរ។
សកម្មភាពនានាក្នុងដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងនូវការសន្យារបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍ អន្តរជាតិក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ។ ដំណើរទស្សនកិច្ចក៏ជំរុញដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និង ការវិនិយោគ៕

