![]() |
ឆ្លើយតបនឹងបទសម្ភាសវិទ្យុសម្លេងម៉ិកស៊ិក លោក Guajardo បានសង្កត់ធ្ងន់ ថា ម៉ិកស៊ិក នៅតែចង់មានកាណាដាចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិក ខាងជើង (NAFTA) ធ្វើវិសោធនកម្ម ប៉ុន្តែប្រសិនបើទីក្រុង Ottawa សម្រេចចិត្ត មិនចូលរួមនោះសេចក្តីកំណត់មួយចំនួនក្នុងកិច្ចព្រមព្រៀងដែល ទើបបានសម្រេច ជាមួយអាមេរិក នឹងត្រូវបានធ្វើវិសោធនកម្ម ជាពិសេស គឺពាក់ព័ន្ធនឹងបទបញ្ជា អំពីប្រភពដើមនៃទំនិញ។ មុននោះក្នុងថ្ងៃដដែល អាមេរិកនិងម៉ិកស៊ិក បាន យល់ព្រមពិចារណាទាំងស្រុងចំពោះកិច្ចព្រមព្រៀង NAFTA និងដាក់សម្ពាធទៅ លើកាណាដាដោយបង្ខិតបង្ខំកាណាដាត្រូវយល់ព្រមជាមួយបទបញ្ញត្តិថ្មីមួយ ចំនួនផងដែរ៕

