ពិធីបុណ្យភូមិឈូកឆ្នាំ ២០២៣ ដែលមានទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាច្រើនបានបើកជាផ្លូវការនៅថ្ងៃទី ១២ ឧសភា។ (រូបថត៖ VOV) |
ហូជីមិញ ខេត្ត Nghe An បានបើក ពិធីបុណ្យភូមិឈូក ឆ្នាំ ២០២៣ និងកម្មវិធីសិល្បៈ “មាតាភូមិឈូក”។ ពិធីបុណ្យភូមិឈូកឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ឧសភា ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន នៅទីក្រុង Vinh ស្រុក Nam Dan និងទីរួមស្រុក Cua Lo ខេត្ត Nghe An។ ចំណុចលេចធ្លោនៃពិធីបុណ្យគឺកម្មវិធីសិល្បៈ “មាតាភូមិឈូក” ដែលប្រព្រឹត្តទៅនៅទីក្រុង Vinh (ខេត្ត Nghe An) និងទីក្រុង Hue (ខេត្ត Thua Thien Hue - ជាកន្លែងដែលលោកប្រធានហូជីមិញ និងក្រុមគ្រួសាររស់នៅ ជិត១០ឆ្នាំក្នុងវ័យជំទង់) ក្នុងគោលបំណងគោរពលក្ខណៈសម្បត្តិនិងគុណតម្លៃ មនុស្សសាស្ត្រដ៏ជ្រាលជ្រៅរបស់លោកស្រី Hoang Thi Loan និងលោកប្រធាន ហូជីមិញ។
ក្រៅពីពិធីដ៏អធឹកអធមនិងពិសិដ្ឋទាំងនេះ ក្នុងឱកាសនេះក៏បានប្រព្រឹត្តទៅ កម្មវិធីសិល្បៈពិសេស “ពីភូមិឈូកដល់ទីក្រុងបំពាក់ឈ្មោះហូជីមិញ” ដែលបង្ហាញពី មនោសញ្ចេតនា ការគោរពរបស់បក្ខភាគ អាជ្ញាធរ និងប្រជាជនពីទីក្រុងបំពាក់ឈ្មោះលោកអ៊ុំ ក្នុងឱកាសរំលឹកខួបទិវាកំណើតរបស់លោកប្រធាន៕

