ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue បានអញ្ជើញចុចប៊ូតុងបើក ឲ្យដំណើរការកំពង់ផែអន្តរជាតិ Vissai

កំពង់ផែនេះជាគំរោងការដោយក្រុងហ៊ុនភាគហ៊ុនស៊ីម៉ង Song Lam នៃសម្ព័ន្ធក្រុម ហ៊ុនស៊ីម៉ង់ The Vissan Nghe An ជាម្ចាស់វិនិយោគ។ កំពង់ ផែនេះអាចធានាឲ្យ នាវាចុះចត់ក្នុងទម្ងន់ពី៣០ដល់៧០ពាន់តោន។ ចូលរួមនិងថ្លែងមតិក្នុងពិធីបើក លេខាគណៈកម្មាធិការបក្សខេត្ត Nghe An លោក Nguyen Dac Vinh បានសង្កត់ ធ្ងន់ថា ការបើកឲ្យដំណើរការកំពង់ ផែទឹកជ្រៅនេះ នឹងបង្កើតឡើងខ្សែសង្វាក់រចនាសម្ព័ន្ធគមនាគមន៍ ដឹកជញ្ជូនព្រមៗគ្នា សម្បូរបែប និងបង្កើតកម្លាំងចលករសម្រាប់ ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សារឹងមាណសន្តិសុខការពារជាតិខេត្ត Nghe An និងបណ្តាខេត្តភាគកណ្តាលវៀតណាមប៉ែកខាងជើង៕