ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari

ទោះបីជាយឺតយាវក៏ដោយ ក៏ប៉ុន្តែការសម្រេចចិត្តចូលរួមក្នុង AfCFTA ដែលមានទំហំខឿនសេដ្ឋកិច្ចធំបំផុតនៅអាហ្វ្រិកបានសន្យាថានឹងនាំមកនូវកម្លាំងពលំថ្មីសម្រាប់តំបន់ពាណិជ្ជកម្មសេរីធំទី២នៅលើពិភពលោក បន្ទាប់ពី WTO ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ប្រធានាធិបតី លោក Muhammadu Buhari បានបញ្ជាក់ច្បាស់ថាបេសកកម្មនៅពេលដែលចូលរួមក្នុង AfCFTA របស់នីហ្សេរីយ៉ាគឺសាមញ្ញណាស់ ពោលគឺប្រទេសនេះគាំទ្រចំពោះតំបន់ពាណិជ្ជកម្មសេរីមួយដោយផ្អែកលើគោលការណ៍សមភាពនិងមានផលប្រយោជន៍ដូចគ្នា។ មុននោះលោក Buhari បានសំដែងនូវក្តីព្រួយបារម្ភអំពីការចូលរួម AfCFTA នឹងធ្វើឲ្យប្រទេសនីហ្សេរីយ៉ាត្រូវបានគ្របដណ្តប់ដោយទំនិញមានតម្លៃថោកពីបណ្តាប្រទេសជិតខាង ហើយនឹងកាត់បន្ថយការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ៕