សមយុទ្ធ Steadfast Defender ២០២៤ នឹងមានការចូលរួមពីបុគ្គលិកយោធាជាង ១០០ ០០០ នាក់មកពីប្រទេសចំនួន៣២។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Grant Shapps បានប្រកាសថា ប្រទេសនេះនឹងបញ្ជូនទាហាន ២០ ០០០ នាក់ទៅចូលរួមសមយុទ្ធនេះ។ នេះជាការដាក់ពង្រាយទ័ពអង់គ្លេសធំបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ដើម្បីចូលរួមក្នុងសមយុទ្ធណាតូ។

ប្រភព៖ Stars and Stripes

បន្ទាប់ពី Steadfast Defender ២០២៤ ត្រូវបានបញ្ចប់នោះ សមយុទ្ធ Nordic Response ២០២៤ ត្រូវបានគ្រោងទុកដោយមានការចូលរួមពីទាហាន ២០ ០០០ នាក់របស់ណាតូ។ Nordic Response ២០២៤ នឹងប្រព្រឹត្តទៅនៅតំបន់ភាគខាងជើងនៃប្រទេសន័រវេស ស៊ុយអែត និងហ្វាំងឡង់ តាមជើងអាកាសនិងជើងសមុទ្រ។ ផ្នែកនៅលើ សមុទ្ររបស់សមយុទ្ធនេះ មានការចូលរួមពីនាវាមុជទឹកជាង ៥០ គ្រឿង នាវាពិឃាត នាវាអមដំណើរ និងនាវាផ្ទុកយន្តហោះ ។ ដំណាក់កាលសំខាន់នៃសមយុទ្ធ Nordic Response ២០២៤ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-១៤ ខែមីនា នៅជិតទីក្រុង Bjerkvik និង Tromsø ប្រទេសន័រវេស។ សមយុទ្ធនេះដូចនឹង Steadfast Defender ២០២៤ ដែរ ពោលគឺមានទ្រុងទ្រាយគួរឲ្យយកចិត្តទុកដាក់ និងមានសារៈសំខាន់ងជាយុទ្ធសាស្ត្រ៕